សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ ចំនួន ៣ ចំណុច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនិងវិនិយោគ ដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា៖

១. ចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនត្រូវការស្បៀង ហើយសម្ដេចតេជោ បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុកកិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។

២. ជម្រុញឱ្យភាគីទាំងពីរពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្ម ឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក។

#ams1minute

ads banner