កីឡាករ មីន ម៉ូស្តាន់ ៖ ម៉ូតូទឹកកែច្នៃច្រើនដង បូករួមអាកាសធាតុត្រជាក់ អាចពិបាកសម្រាប់ការប្រកួត នៅជប៉ុននេះ

អូសាកា៖កីឡាករ មីន ម៉ូស្តាន់ បានត្រៀម២វិញ្ញាសា គឺ Expert Ski Grand Prix និងវិញ្ញាសា Novice Runabout 1100 Open ចូលរួមក្នុងព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship ២០២៤ នាទីក្រុងអូសាកា ប្រទេសជប៉ុន។

មីន ម៉ូស្តាន់ បានអោយដឹងថា វិញ្ញាសារបស់ខ្ញុំមានគ្រប់ប្រទេសចូលរួមសិតសឹងជាជើងខ្លាំង ដូច ថៃ អាមេរិក និងម្ចាស់ផ្ទះជប៉ុន តែយើងធ្លាប់ដឹងពីស្នាដៃគ្នា អ្វីដែលបារម្មណ៍គឺម៉ូតូទឹក វាចាស់កែច្នៃច្រើនដងអោយខ្លាំង ម្យ៉ាងទៀតបញ្ហាអាកាសធាតុក៏ពិបាកដែរ រាងត្រជាក់បន្តិចធ្វើអោយខ្លួនយើងប្តូរមិនទាន់ ។
កីឡាករ មីន ម៉ូស្តាន់ បន្តថា ការប្រណាំងម៉ូតូទឹក World Water Jet Ski Series ឆ្នាំ២០២៣ ចំណាត់ថ្នាក់សរុបទី៥ នៅ World Series ក្រោយទទួលបានលេខ៣ នៅប៉ូឡូញ លេខ២ នៅអាមេរិក ប្រកួតចង់ក្រោយនៅថៃ ទទួលបានលេខ២ ដោយឡែកនៅបារាំងមិនបានប្រកួតទេដោយសារម៉ូតូទឹកផ្ញើមកមិនទាន់។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship ឆ្នាំ២០២៤ មានកីឡាករមកពី១៧ប្រទេសចូលរួម កម្ពុជាបញ្ជូនកីឡា៥រូប និងគ្រូបង្វឹក១ គ្រូជំនួយ១ និងប្រតិភូ២នាក់ មានវីរៈកីឡាករ សាលី អូម៉ើត ប្រកួត២វិញ្ញាសា Sport GP និង Pro AM Runabout 1100 Open, មីន ម៉ូស្តាន់ ២វិញ្ញាសា Expert Ski Grand Prix និង Novice Runabout 1100 Open , មីន អូស្មាន់ , កៃវ៉ាន់ ស៊ីដែន ប្រកួត១វិញ្ញាសាដូចគ្នា Novice Ski Stock និងសាលី ហ្វីលីន ប្រកួត៣វិញ្ញាសា Endurance Open ទ,Pro Am Runabout 1100 Open និងវិញ្ញាសា Expert Runabout 1100 Stock ត្រូវធ្វើការប្រកួតនៅថ្ងៃទី០៨ស្អែកនេះ៕ អត្ថបទ-រូបភាពៈ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner