កូនស្រីរបស់លោកពូទីនបង្ហាញវត្តមាន ក្នុងប្រជុំកំពូល Saint Petersburg

មូស្គូ៖ នាង ម៉ារីយ៉ា វ៉ូរ៉ន សូវ៉ា (Maria Vorontsova) និង នាង កាតឺ រីណា ទីក ហូណូវ៉ា (Katerina Tikhonova) ដែលគេស្គាល់ថា កូនស្រីរបស់លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបង្ហាញវត្តមាន នៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃសុក្រ។

នាង ម៉ារីយ៉ា អាយុ ៣៩ឆ្នាំ ហើយនាង កាតឺ រីណា អាយុ ៣៧ឆ្នាំ ដែលមានម្តាយឈ្មោះ លុយមីឡា (Lyudmila) អតីតភរិយារបស់លោក ពូទីន មិនដែលត្រូវបាន លោក ពូទីន ប្រកាសជាសាធារណៈនោះទេ ដោយលោករក្សាព័ត៌មានអំពីជីវិតគ្រួសារ យ៉ាងអាថ៌កំបាំង ។

ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមានទំនាក់ទំនងយ៉ាងទូលំទូលាយ ជាមួយលោក ពូទីន តាមរយៈរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ នៅឆ្នាំ២០២២ រតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ អ្នកទាំងពីរ ទៀតផង ក្រោយដឹងថា ជាកូនស្រីរបស់ លោក ពូទីន។

នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ សៀន ភីតធឺ ស្បឺក (Saint Petersburg)
នាង ទីក ហូណូវ៉ា ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាមួយ បានលើកឡើងអំពីតួនាទីនៃវិស័យការពារជាតិ តាមរយៈការជំរុញអធិបតេយ្យភាពបច្ចេកវិទ្យា របស់រុស្ស៊ី។

នាង ទីក ហូណូវ៉ា បាននិយាយថា «អធិបតេយ្យភាពរបស់រដ្ឋ គឺជាប្រធានបទសំខាន់មួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ វាគឺជាមូលដ្ឋាននៃសន្តិសុខរបស់ប្រទេសរុស្ស៊ី»។

រីឯ កូនស្រីច្បង គឺនាង ម៉ារីយ៉ា ដែលជាអ្នកស្រាវជ្រាវជីវវិទ្យា បាននិយាយអំពីការច្នៃប្រឌិតថ្មីៗ ក្នុងជីវចម្រុះ អំឡុងវេទិកា នាពេលនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner