ប្រជាជនវៀតណាចាប់អារម្មណ៍លើឡាន EV តិចជាងបណ្តាប្រទេសក្នុងតំបន់ បីដង

ការសិក្សាអំពីអ្នកប្រើប្រាស់រថយន្តពិភពលោក Deloitte បានបង្ហាញ អ្នកប្រើប្រាស់ឡានអគ្គិសនី ឬ EV នៅប្រទេសវៀតណាម មានចំនួន៣០ភាគរយប៉ុណ្ណោះ បើធៀបនឹង អ្នកប្រើឡានចាក់សាំងធម្មតា ពោលគឺតិចជាងបណ្តាប្រទេសក្នុងតំបន់ ដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី និងសិង្ហបុរី ចន្លោះពី ២ ឬ ៣ដង។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VNexpress។

ការសិក្សារបស់ក្រុមហ៊ុនអង់គ្លេស Deloitte បានបង្ហាញថា ប្រជាជនវៀតណាមនៅតែព្រួយបារម្ភ ជាចម្បង អំពីហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មមិនគ្រប់គ្រាន់, ពេលវេលាសាកថ្ម និងរថយន្តអស់ថ្ម ភ្លាមៗ ជាដើម។ ប្រភពថា ម្ចាស់រថយន្ត EV នៅវៀតណាម ប្រមាណ៤៨ភាគរយ នៅតែពឹងផ្អែកជាចម្បងលើការសាកថ្ម នៅផ្ទះ ហើយមាន ជាង៣០ភាគរយ ប្រើប្រាស់ស្ថានីយសាកថ្មសាធារណៈ ឬ សាកថ្មតាមផ្លូវ។ របាយការណ៍ក៏បបង្ហាញថា ពលរដ្ឋវៀតណាមនៅតែមានបញ្ហា លើចំណេះដឹង អំពីប្រើប្រាស់រថយន្តអគ្គិសនី និងចម្ងាយផ្លូវធ្វើដំណើរ។ យោងតាមការសិក្សា ប្រជាជនវៀតណាមប្រហែល ៤៩% នៅតែចូលចិត្តប្រេងសាំង និងម៉ាស៊ូត នៅឡើយ។

ការសិក្សាបានសង្កត់ធ្ងន់ថា បញ្ហានេះតម្រូវឱ្យមានចក្ខុវិស័យជាយុទ្ធសាស្រ្ត ដើម្បីបង្កើនការវិនិយោគក្នុងការកសាងប្រព័ន្ធសាកថ្ម សាធារណៈ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឥឡូវនេះ កំពុងផ្តល់អាទិភាពដល់ការដាក់ឱ្យដំណើរការស្ថានីយសាកថ្មសាធារណៈ ជំរុញការប្រើប្រាស់ឡានអគ្គិសនី នេះបើតាម VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner