របកគំហើញថ្មី៖ សាកថ្មទូរស័ព្ទ និង Latop ប្រើពេលត្រឹម១នាទី

សាកលវិទ្យាល័យអាមេរិក Colorado Boulder ទើបបានប្រកាសពីការស្រាវជ្រាវរបកគំហើញថ្មី នៃបច្ចេកវិទ្យា ដែលអាចសាកថ្មទូរស័ព្ទ ឬ កុំព្យុទ័រយួរដៃ ដោយចំណាយពេលត្រឹម ១នាទី ខណៈដែលឡានអគ្គិសនី ឬ EV ចាយពេល ត្រឹម១០នាទី។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់សកលវិទ្យាល័យ កាលពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមវិស្វករបានស្រាវជ្រាវលើឥរិយាបទនៃភាគល្អិត អ៊ីយ៉ុងសាកថ្ម ដែលអាចជាគន្លឹះក្នុងការស្វែងរក Supercapacitors Discovery។ វាគឺជាមធ្យោបាយ នៃការសាកថ្មអេឡិចត្រូនិច ដែលមានល្បឿនលឿន ក្នុងនោះ បើប្រៀបធៀបទៅនឹងថ្មធម្មតា Supercapacitors អាចផ្ទុកថាមពល បានច្រើនជាង ១០ដងឯណ្ណោះ។

យ៉ាងណាមិញ វិស្វករគីមី និងជីវសាស្រ្ត លោក Ankur Gupta ដែលជាអ្នកដឹកនាំការស្រាវជ្រាវបានអះអាងថា នៅមានការងារជាច្រើនដែលត្រូវធ្វើ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាចំណុចសំខាន់ ដ៏គួរឱ្យចាប់អារម្មណ៍មួយ ទៅកាន់អនាគតនៃបច្ចេកវិទ្យា៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner