ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តឦសានរតនាហៅវត្តភ្នំស្វាយចូលរួមដាំកូនឈើប្រណិត៥០០ដើម នៅជុំវិញវត្ត

រតនគិរីៈកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ព្រះតេជគុណ កុយ វឌ្ឍី ព្រះគ្រូចៅអធិការវត្តឦសានរតនារាមហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានដឹកនាំព្រះសង្ឃ និងពុទ្ធចំណុះជើងវត្តប្រមាណ១០០អង្គ-នាក់ដាំកូនឈើ ប្រណិតប្រភេទឈើធ្នង់ ចំនួន៥០០ដើមនៅជុំវិញវត្ត ដើម្បីកែលម្អទីវត្តអារាមនេះឲ្យមានភាពស្រស់បំព្រង និងក្លាយជាគោលដៅទេសចរណ៍។

ព្រះតេជគុណកុយ វឌ្ឍី មានថេរដីកាថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺអនុវត្តតាមថេរដីការរបស់ ព្រះរតនសោភិត គឹម សុជាតិ ព្រះមេគណខេត្តរតគិរី ដោយព្រះអង្គបានណែនាំគ្រប់វត្តអារាមក្នុងខេត្តរតនគិរីដាំដើម
ឈើឱ្យបានច្រើន ដើម្បីបង្កើនសោភ័ណភាពជុំវិញវត្តផង និងក៏ជាការបំផុសស្មារតីព្រះសង្ឃ និងពលរដ្ឋស្រឡាញ់ព្រៃឈើផង៕
ដោយៈ គតិ យុត្ត

ads banner