ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តាំផ្ញើក្រុមប្រឹក្សាអាណត្តិទី៤ ត្រូវរួមសាមគ្គី និងសហការគ្នាជិតស្និទ្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តកែប

កែប៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តាំផ្ញើដល់ក្រុមប្រឹក្សាអាណត្តិទី៤ ត្រូវរួបរួម សាមគ្គី ឯកភាពផ្ទៃក្នុង ឱ្យបានល្អ សហការជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាល និង គ្រប់ផ្នែកពាក់ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនក្នុង ខេត្ត កែប ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ថ្លែងក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់ក្រុមប្រឹក្សា ខេត្តកែប ទាំង ១៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងត្រូវបានប្រកាសចូលកាន់តំណែងនាពេល នេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតនិងគណៈបញ្ជាការឯកភាពខេត្តកែប ដែលបាន ជួយ សម្រួលដល់ដំណើរការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តបានទៅដោយរលូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានកំណត់ទិសដៅឱ្យកម្ពុជា ត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ សំដៅឱ្យកម្ពុជាមានឯករាជ្យភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារ ដែលត្រូវ ធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកំលាំងគ្នាប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដទៃទៀតក្នុងប្រទេសកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner