ថៃត្រៀមដំណើរការ តាក់ស៊ីតាមទូក អគ្គិសនី

កាសែតថៃ BangkokPost បានចេញផ្សាយ នៅថ្ងៃចន្ទនេះ សេវាកម្មតាក់ស៊ីតាមទូកអគ្គិសនី ដែលត្រូវបានបង្កើតឡើង ដោយរដ្ឋបាលក្រុងបាងកក ហៅកាត់ BMA គ្រោងនឹងចាប់ផ្តើមដំណើរការ នៅខែកក្កដា ខាងមុខនេះ។

BMA គ្រោងនឹងចាប់ផ្តើមការពង្រីកសេវាកម្មនេះ នៅទូទាំងទីក្រុង ក្រោមកម្មវិធី ក្រុមហ៊ុន Krung Thep Thanakom Co (KT) ដែលជាសាខាអាជីវកម្ម របស់ BMA នេះបើតាមប្រភពដដែល។

នាយកគ្រប់គ្រងក្រុមហ៊ុន KT លោក Tharatporn Techakitkachorn បាននិយាយថា សម្រាប់ដំណាក់កាលសាកល្បង នឹងចាប់ផ្តើមដំណើរការនៅ ព្រែក Khlong Phadung Krung Kasem និងដៃព្រែកមួយចំនួន រួមទាំង Khlong Bang និង Lamphu។ លោកបាននិយាយទៀតថា អ្នកដំណើរនឹងអាចកក់សេវាកម្មនេះ តាមរយៈ App លើ ស្មាតហ្វូន ដូចសេវាកម្មតាក់ស៊ីលោកគោកដែរ។

BMA អះអាងថា សេវាកម្មសាធារណៈនេះ មានគោលបំណងជាចម្បង គាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍ របស់ទីក្រុង។

អ្នកតាមនៅលើបណ្តាញសង្គមហ្វេសបុកខ្លះ សាទរ និងរង់ចាំសេវាកម្មថ្មីនេះ ប៉ុន្តែខ្លះបារម្ភពីបញ្ហាឆ្លងអគ្គិសនី៕

ប្រភពពី Bangkok Post ប្រែសម្រូល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner