អាមេរិកដំណើរការ «គ្រូពេទ្យយន្ត» យកថ្នាំឲ្យអ្នកជំងឺ ២៤ម៉ោង

ក្រុមហ៊ុនផលិតមនុស្សយន្ត អាមេរិក Richtech មានមូលដ្ឋាន នៅទីក្រុង Las Vegas ទើបបានដាក់ឲ្យដំណើរការ «គ្រូពេទ្យយន្ត» នៅក្នុងមន្ទីរពេទ្យដែលអាចយកឱសថ ទៅឲ្យអ្នកជំងឺ យ៉ាងរលូន។ មនុស្សយន្តនេះដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ។

ក្រុមហ៊ុន Richtech បានបញ្ជាក់ថា មនុស្សយន្ត Medbot ត្រូវបានរចនាដោយប្រើបច្ចេកវិទ្យាមនុស្សយន្តចល័តស្វយ័ត ហៅកាត់ AMRs។ ក្រុមហ៊ុននេះអះអាងថា Medbot អាចទុកចិត្តបាន និងចែកចាយថ្នាំបានលឿន។ វាក៏ត្រូវបានប្រើប្រាស់ផងដែរក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់។

ជាមួយនឹងឧបករណ៍ចាប់សញ្ញា Ultrasonic ចំនួនប្រាំបី និងកាមេរ៉ា ចំនួនពីរ ពេទ្យយន្ត Medbot អាចកំណត់អត្តសញ្ញាណ និងជៀសវាងឧបសគ្គ ព្រមទាំងមានប្រសិទ្ធភាព។

ប្រភព Richtech ថា Medbot គឺជាដំណោះស្រាយលើបញ្ហាខ្វះខាតគ្គលិកឱសថស្ថាន នាពេលបច្ចុប្បន្ន នៅក្នុងឧស្សាហកម្មថែទាំសុខភាព។

យោងតាមក្រុមហ៊ុន Richtech បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យ ១០០ភាគរយ ក្នុងការដំឡើង Medbot ប៉ុន្តែមិនបញ្ជាក់លម្អិតថា បានដំណើរការនៅទីតាំងណា ឬមន្ទីរពេទ្យណាមួយឡើយ៕

ប្រភពពី Interesting Engineering ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner