សត្វផ្សោតក្បាលត្រឡោក ៥ក្បាលកំពុងបណ្តើរកូននៅកោះអាចម៍សេះខេត្តកែប

ភ្នំពេញ៖ អង្គការ MCC បានបង្ហាញរូបភាពនៃសត្វផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាលកំពុងបណ្ដើរកូនចំនួន ៥ក្បាល នៅមុខកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប ។

គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកមានដងខ្លួនទើបនឹងកើតប្រវែងប្រមាណ ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។ វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយខ្នងមានទំរង់ផ្សេងៗគ្នា។ ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវ៉ាទូក។

អង្គការ MCCដែលបានបង្ហាញរូបភាពនៅរសៀលថ្ងៃទី ១១ ខែ មិថុនានេះបានលើកឡើងថា៖”វាតែងតែផ្ដល់នូវកំលាំងចិត្ដនៅពេលដែលបានប្រទះឃើញវត្តមានរបស់កូនផ្សោត។យ៉ាងណាក្តី ការសិក្សាស្រាវជ្រាវ និងការការពារពួកគេមានផលពិបាក ព្រោះវាមិនងាយស្រួលក្នុងការយល់ដឹងពីនិន្នាការចំនួននៅលើមាត្រដ្ឋានត្រឹមតែប៉ុន្មានឆ្នាំនោះឡើយ។

ពិតហើយមេផ្សោតគឺមានការលះបង់យ៉ាងខ្លាំងតាំងពីពេលចាប់កំណើតកូនរបស់វារហូតដល់បង្កើតកូន, ការទទួលយកសារធាតុចិញ្ចឹមដើម្បីផ្ដល់ដល់រាងកាយរបស់វាឱ្យបានត្រឹមត្រូវនៅពេលពពោះ, បន្ទាប់មកថែរក្សារកូនចាប់តាំងពីពេលកើតដោយបំបៅដោះ ការការពារកូន និងបង្រៀនកូនរហូតកូនរបស់វាក្លាយជាឯករាជ្យ។

សត្វផ្សោតនឹងមិនចង់បន្ថែមនូវបន្ទុកបន្ថែមដើម្បីរកចំណីចិញ្ចឹមនោះទេ ប្រសិនបើពួកវាមានការលំបាកក្នុងការរក់ចំណីដើម្បីរស់ទៅហើយ។ ដូច្នេះហើយវត្តមាន និងអវត្តមានរបស់កូនផ្សោត គឺជាការបង្ហាញដំបូងទៅលើសុខភាពនៃចំនួនរបស់វា ហើយតាមរយៈការពង្រីកសុខភាពប្រព័ន្ធអេកូឡូស៊ី, គឺវាអាចជួយដល់ការកើនឡើងនូវចំនួននៃមំសាសីដូចជាផ្សោតជាដើម។ដូចនេះវាគឺជាមូលហេតុដែលពួកយើងសប្បាយចិត្ដយ៉ាងខ្លាំងដែលបានឃើញវត្ដមានផ្សោតក្បាលត្រឡោក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner