ក្រសួងសុខាភិបាលអំពាវនាវប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ (Video Inside)
ក្រសួងសុខាភិបាល បានអំពាវនាវការប្រុងប្រយ័ត្នការឆ្លងជម្ងឺកូវីដ១៩ ខណៈតួលេខឆ្លង ត្រូវបានគេកត់សម្គាល់ថា មានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមក្រសួងសុខាភិបាល, តួលេខឆ្លងវេលា២៤ម៉ោងចុងក្រោយនេះ មាន ១៤ករណី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២មិថុនាបានថ្លែងថា «ក្នុងអំឡុង ខែឧសភា និងមិថុនាឆ្នាំ២០២៤ មានការរកឃើញថាមានការកើនឡើងនូវជម្ងឺផ្តាសាយកូវីដ១៩ ដែលមានលក្ចណៈស្របគ្នាទៅនឹងការកើនឡើងនូវជម្ងឺទាំងនេះ ក្នុងបណ្តាប្រទេសជាច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងកម្ពុជា»។
ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្កានូវការឆ្លងរាលដាលជម្ងឺផ្តាសាយកូវីដ១៩នេះ។ ក្រសួងបានអំពាវអ្នករកឃើញវិជ្ជមាននៃជម្ងឺនេះ ត្រូវដាក់ខ្លួនឱ្យស្ថិតឆ្ងាយដាច់ដោយឡែក ពីសមាជិកក្រុមគ្រួសារ។
គួរបញ្ជាក់ថា កម្ពុជាក្នុងស្ថានភាពដែលពិភពលោកបានឆ្លងនឹងជម្ងឺកូវីដ១៩នេះ ក៏មានមនុស្សស្លាប់ចំនួន ៣ពាន់ ៥៦នាក់ផងដែរ ដោយសារតែជម្ងឺផ្តាសាយថ្មីនេះ។