សម្តេចធិបតីគ្រោងអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (Video Inside)

ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នឹងឈានមកដល់សប្តាហ៍ក្រោយនេះហើយ នៅនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

យោងតាមគណៈកម្មការអន្តរក្រសួង, ទិវាថ្ងៃ២០មិថុនា ដែលរំលឹក នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នឹងអញ្ជើញចូលរួមដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ប្រវត្តិសាស្ត្របានបង្ហាញថា ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ដើម្បីតែការតស៊ូរំដោះប្រទេសជាតិ បានចាកចោលភរិយាដែលកំពុងពរពោះក្នុងផ្ទៃ ៥ខែ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកកសាងកម្លាំងរំដោះជាតិក្នុងទឹកដីវៀតណាម។

សេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង បានសរសេរថា ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងធ្វើរវាងពីថ្ងៃទី១១ ដល់ ១៦មិថុនា ដើម្បី «រំឭកដល់គុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ» កម្ពុជា។

ads banner