ខេត្តព្រះវិហារបង្ក្រាបក្មេងទំនើង (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្មេងទំនើង ១២នាក់នៅខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចកោរសក់ នៅមុនការបញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។
មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានថ្លែងថា ក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីជិះម៉ូតូដេញកាប់ចាក់គ្នា ដោយការប្រើកាំបិត និងដាវ នាយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្មេងទំនើង ២នាក់ទៀត កំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមចាប់របស់សមត្ថកិច្ច។
ក្នុងការបង្ក្រាបក្មេងទំនើងទាំងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៧គ្រឿង ដាវ ៤ដើម និងកាំបិតចំនួន ២ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាការបង្ក្រាបករណីក្មេងទំនើងឱ្យអស់ ពីមូលដ្ឋាន ក្នុងសហគមន៍ និងពីសាលារៀន។