សាកលវិទ្យាល័យពុទ្ធិសាស្រ្តកម្ពុជា បង្ហាញវត្តមានលើឆាកអន្តរជាតិនៅក្នុងវិស័យអប់រំ

ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាសាកលវិទ្យាល័យតែមួយគត់នៅ កម្ពុជា ដែលបានចូលរួមពិព័រណ៍ សាកលវិទ្យាល័យជុំវិញពិភពលោក នៅទីក្រុងបាងកក ដែលរៀបចំដោយ Times Higher Education Ranking ចាប់ពីថ្ងៃទី 10-13 ខែមិថុនា ដោយចូលរួមសហការរៀបចំដោយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ។

លោក ប៊ូ កន្និកា ប្រធានផ្នែកទីផ្សារនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ព្រឹត្តិការណ៍នេះគឺជាការផ្លាស់ប្តូរបទពិសោធន៍សម្រាប់និរន្តរភាព និងការប្តេជ្ញាចិត្តចំពោះ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលអនុម័តដោយរដ្ឋសមាជិកទាំងអស់ របស់អង្គការសហប្រជាជាតិ។ តំណាងគ្រឹះស្ថានឧត្តមសិក្សាមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងវិស័យអប់រំ និងអង្គភាពពាក់ព័ន្ធ នានាជាង ៣០០០ នាក់ បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ លោកបានបញ្ជាក់បន្ថែមថា នេះគឺជាលើកទី៣ ដែលអង្គភាព Times Higher Education Ranking បានរៀបចំកម្មវិធីនេះឡើង ដោយ លើកទី១ ត្រូវបានធ្វើឡើងនៅប្រទេស Scotland លើកទី២ធ្វើឡើងនៅតំបន់អរ៉ាប់រួម និងលើកទី៣ធ្វើឡើងនៅប្រទេសថៃ។

គូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាសាកលវិទ្យាល័យតែមួយគត់នៅ កម្ពុជា ដែលជាប់ក្នុងចំណាត់ថ្នាក់ Times Higher Education Ranking។ នេះគឺជាចំនែកមួយរបស់សាកលវិទ្យាល័យ ក្នុងការជ្រោមជ្រែងលើកកម្ពស់គុណភាពអប់រំ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើកស្ទួយកិត្យានុភាព របស់ប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិ។ ថ្មីៗនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក៏ ទទួលបានចំណាត់ថ្នាក់លេខ ៤៦ ក្នុងចំណោមសាកលវិទ្យាល័យកំពូលលំដាប់ពិភពលោកទាំង១០០ ផ្នែកទំនួលខុសត្រូវសង្គម ដោយស្ថាប័ន WURI ដែលមានន័យថា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍកិច្ចការសង្គម និងសហគមន៍ដើម្បីភាពរីកចម្រើនទាំងអស់គ្នា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner