សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​លីមកុកវីង សរុបចំនួន ៥៤០នាក់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជា អធិបតី ក្នុងពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។

និស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ ( នារី ៣៣នាក់ ), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ ( នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ ( នារី ៥នាក់)។

ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សា នៅក្នុងសាកលវិទ្យាល័យលីមកុកវីង មានចំនួនសរុប ១,៦២៨នាក់ នារី ៧៨៦នាក់ ។

សាកលវិទ្យាល័យលីមកុកវីង ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩១ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងមានសាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ សាកលវិទ្យាល័យ បានបណ្តុះបណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់ មកពីប្រទេសផ្សេងៗគ្នាជាង ១៥០ជាតិសាសន៍ ។

សាកលវិទ្យាល័យ លីមកុកវីង មានមហាវិទ្យាល័យចំនួន៥ រួមមាន៖ ១) មហាវិទ្យាល័យស្ថាបត្យកម្ម និងការរចនា, ២) មហាវិទ្យាល័យសិល្បៈ អក្សរសាស្រ្ត និងមនុស្សសាស្រ្ត, ៣) មហាវិទ្យាល័យគនិតសាស្រ្ត និងមនុស្សសាស្រ្ត, ៤) មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងទំនាក់ទំនងអន្តរជាតិ និង៥) មហាវិទ្យល័យគ្រប់គ្រងពាណិជ្ជកម្ម ។

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាល ដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាល បានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់ នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលខ្ពស់ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner