សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មិថុនា ២០២៤
១. ក្នុងខែឧសភាឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៥ ក្នុងទំហំទឹកប្រាក់ជាង ២៤៦លានដុល្លារ – FN
២. គម្រោងដោះទឹក និង ពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបក្នុងខេត្តកំពង់ស្ពឺ គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចបានប្រមាណ ៧០% – ស៊ីស៊ីថាមស៍
៣. កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្រេចបានទឹកប្រាក់ជិត ៥ពាន់លានដុល្លារ កើនឡើង ២០% – កម្ពុជាថ្មី
៤. លោក ម៉ាក្រុង ប្រកាសរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប – AFP
៥. លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ – Reuters
#ams1minute