យន្ដហោះដែលដឹកអនុប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក Saulos Chilima និងមនុស្ស ៩នាក់ផ្សេងទៀត

បានបាត់ពីប្រព័ន្ធរ៉ាដា ក្រោយពេលចាកចេញពីរដ្ឋធានី Lilongwe នៃប្រទេសម៉ាឡាវី ទៅកាន់អាកាសយានដ្ឋាន Mzuzu ដើម្បីចូលរួមពិធីបុណ្យសពនៃអតីតរដ្ឋមន្ដ្រីមួយរូប កាលពីថ្ងៃទី១០ មិថុនា កន្លងទៅ។

យន្ដហោះនេះ ត្រូវបានបញ្ជាឱ្យត្រលប់ក្រោយវិញ ដោយសារតែស្ថានភាពអាកាសធាតុមិនអំណោយផលក្នុងការចុះចត។ គេពុំទាន់ដឹងពីមូលហេតុនៃការបាត់យន្ដហោះនេះនូវឡើយ។ មកទល់ពេលនេះ ក្រុមជួយសង្គ្រោះនៅតែបន្ដប្រតិបត្តិការស្វែងរកយន្ដហោះរបស់លោកអនុប្រធានាធិបតី – Reuters

#ams1minute

ads banner