១២ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រមូលថវិកាបរិច្ចាគចំនួនជិត ១លាន ៤៤ម៉ឺនដុល្លារ (Video Inside)

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីប្រជាពលរដ្ឋចំនួន ១លាន ៤៣ម៉ឺន ៩ពាន់ ៩៩៤ដុល្លារអាមេរិក តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១២ថ្ងៃ មានអ្នកគាំទ្រចំនួន ១៤ម៉ឺន ៣ពាន់ ១៥៦នាក់។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលមួយខែ ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាប់ផ្តើមដំណើរការរបស់ខ្លួនកាលពីថ្ងៃទី១មិថុនា។

លោកជំទាវបណ្ឌិតនៅថ្ងៃទី១៣មិថុនា បានថ្លែងអំណរគុណចំពោះការគាំទ្រ «យ៉ាងផុលផុស» ក្នុងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” របស់ប្រជាជាតិទាំងមូល។

លោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្ររហូតដល់ថ្ងៃបិទយុទ្ធនាការ។

ads banner