ឡាន Ford នឹងកាត់បន្ថយបុគ្គលិក ១៦០០នាក់ទៀត នៅអេស្ប៉ាញ

បរទេស៖ ការកាត់បន្ថយបុគ្គលិក របស់ក្រុមហ៊ុនផលិតរថយន្ត Ford នៅប្រទេសអេស្ប៉ាញ នឹងកើនដល់ ៣ពាន់នាក់ ពោលគឺបន្ទាប់ពីក្រុមហ៊ុនមួយនេះ ទើបបានប្រកាសថា នឹងកាត់ ចំនួន១៦០០នាក់ បន្ថែមទៀត។

កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកមួយនេះ បានកាត់បន្ថយបុគ្គលិក ចំនួន១១០០នាក់ នៅរោងចក្រ Almussafes ក្បែរនឹងទីក្រុង Valencia ភាគខាងកើត ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនថា ការកាត់បន្ថយនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបញ្ឈប់ការផលិត ម៉ូដែល S-Max និង Galaxy នៅរោងចក្រ មួយនេះ។ ការកាត់បន្ថយបុគ្គលិកក្នុងទម្រង់ទ្រាយធំដូច្នេះ បានធ្វើឱ្យមានការខឹងសម្បារ ដល់រដ្ឋាភិបាលអេស្ប៉ាញ ហើយសហជីប UGT បានបង្ហាញពីការប៉ះពាល់ខ្លាំង ដល់កម្លាំងការងារ នៅអេស្ប៉ាញ។

កាត់បន្ថយបុគ្គលិកនេះ បានកើតមានឡើង ស្របពេលដែលក្រុមហ៊ុន Ford បាននិងកំពុងរៀបចំប្រតិបត្តិការឡើងវិញ នៅតំបន់អឺរ៉ុប។ កាលពីមួយខែមុន Ford ក៏បានកាត់បន្ថយមុខតំណែង រាប់ពាន់នាក់ នៅប្រទេសអាល្លឺម៉ង់ និង អង់គ្លេស ផងដែរ។

ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនចង់បង្កើតឲ្យមាន «ការរចនារថយន្ត តម្លៃថោកជាង និងប្រកួតប្រជែង ជាងមុន» សម្រាប់ទីផ្សារអ៊ឺរ៉ុប ដោយផ្តោតលើរថយន្តអគ្គិសនី។ ដូចនឹងក្រុមហ៊ុនផលិតរថយន្តដទៃទៀតដែរ ក្រុមហ៊ុន Ford បានសម្រេចចិត្តផ្លាស់ប្តូរ ឆ្ពោះទៅ EV ដែលទាមទារការវិនិយោគយ៉ាងច្រើន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ហើយបណ្តារោងចក្រនានា ត្រូវជួសជុលកែលម្អ ឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner