អាមេរិក៖ ទឹកជំនន់លិចផ្លូវ នៅភាគខាងត្បូង រដ្ឋផ្លរីដា

អាមេរិក៖ គ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងក្លា រយៈពេលបីថ្ងៃ ជាប់ៗគ្នា គិតត្រឹមថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យភាគខាងត្បូងរដ្ឋ ផ្លរីដា ត្រូវបានជន់លិច ក្នុងនោះ នៅតំបន់ Miami-Dade បង្ហាញពីរថយន្តជាប់គាំង និងធ្វើដំណើរ នៅក្នុងទឹក។

ព្យុះដែលកើតមាន តាំងពីថ្ងៃពុធ បានធ្វើឲ្យផ្លូវថ្នល់ទៅជាប្រឡាយ ហើយផ្ទះសម្បែងរបស់ប្រជាជនត្រូវទឹកហូរចូលទៅខាងក្នុង។ ផ្នែកខ្លះ នៃរដ្ឋផ្លរីដាខាងត្បូង រួមទាំងទីក្រុងម៉ៃអាមី ស្ថិតនៅក្រោមកម្រិតដ៏កម្រ ចំពោះហានិភ័យខ្ពស់នៃជំនន់ទឹកភ្លៀង គឺកម្រិត៤លើ៤ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ហៅកាត់ WPC។

មនុស្សជាង ៨លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីទឹកជំនន់ រួមទាំងនៅតំបន់ Fort Lauderdale, Miami និង Naples គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ កម្ពស់ទឹកភ្លៀងធ្លាក់ ក្នុងកម្រិតកត់សម្គាល់ ត្រូវបានគេព្យាករណ៍ថានឹងមានបន្តទៀត នៅថ្ងៃសុក្រនេះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner