សង្ហិបុរី និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសមានសុខសន្តិភាពបំផុតលើពិភពលោក

សង្ហិបុរី៖ មនុស្សគ្រប់គ្នា តែងតែចង់ទៅរស់នៅក្នុងប្រទេសជាតិ ដែលមានសន្តិភាព និងសុភមង្គល។ បច្ចុប្បន្ននេះបញ្ហាអំពើហិង្សា សង្រ្គាម និងភាពចលាចល បានកើតមានទ្បើងជាញឹកញាប់ នៅតាមបណ្ដាប្រទេសនានា ក្នុងពិភពលោកទូទាំពិភពលោក។ ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងអស់សុទ្ធសឹងតែ ជួបរឿងបែបនេះទាំងអស់ទេ។

វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានបង្ហាញនូវការសិក្សាសន្ទស្សន៍សន្តិភាពសកល ឬ The Global Peace Index (GPI) នៅក្នុងប្រទេសចំនួន១០ ដែលមានសន្តិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ទី១.អ៊ីស្លង់ បានឈរលើកំពូលតារាងក្នុងរយៈពេល ១៦ឆ្នាំជាប់ៗគ្នា, ទី២.អៀរឡង់, ទី៣.អូទ្រីស, ទី៤.នូវែលសេឡង់, ទី៥.សិង្ហបុរី, ទី៦.ស្វីស, ទី៧.ព័រទុយហ្គាល់, ទី៨.ដាណឺម៉ាក, ទី៩.ស្លូវេនី និងទី១០.ម៉ាឡេស៊ី។

ការផ្តល់នូវសន្ទស្សន៍នេះ ផ្អែកលើសូចនាករចំនួន២៣ផ្សេងៗគ្នា រួមបញ្ចូលទាំងកម្រិតនៃឧក្រិដ្ឋកម្ម, អំពើហិង្សា, ទំនាក់ទំនងជាមួយប្រទេសជិតខាង, អស្ថិរភាពនយោបាយ, សកម្មភាពភេរវករ, ការស្លាប់ដោយសារជម្លោះ, ការចំណាយលើវិស័យយោធា និងការចូលរួមចំណែកបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម៕ ប្រភព៖ timeout ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner