Audi ចាយ ១ពាន់លានដុល្លារលើគម្រោងផលិតឡានអគ្គិសនីនៅម៉ិកស៊ិក

ម៉ិចស៊ីកូ៖ អភិបាលរដ្ឋ Puebla បានឱ្យដឹងថ្មីៗនេះថា ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ Audi នឹងបោះទុនវិនិយោគជាង ១ពាន់លានដុល្លារ នៅក្នុងគម្រោងផលិតឡានអគ្គិសនីនៅក្នុងរដ្ឋ Puebla របស់ប្រទេសម៉ិកស៊ិក។

រដ្ឋាភិបាលរដ្ឋ Puebla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីដល់បុគ្គលិកចំនួន ៥០០នាក់ ដោយក្រុមហ៊ុន Audi ម៉ិកស៊ិក បានចាប់ផ្តើមដំឡើងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ដែលចាំបាច់រួចហើយ សម្រាប់ការផលិតឡានម៉ូដែល “e-tron” និងឧបករណ៍អគ្គិសនីពេញលេញ។

Audi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volkswagen ត្រូវបានគេដឹងថា មានរោងចក្រមួយនៅក្នុងប្រទេសម៉ិកស៊ិក មានទីតាំងនៅទីក្រុង San Jose Chiapa នៃរដ្ឋ Puebla ដែលបច្ចុប្បន្នរោងចក្រនោះ មានបុគ្គលិកប្រហែល ៥,០០០នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន។

ប្រធានប្រតិបត្តិក្រុមហ៊ុន Audi ម៉ិកស៊ិក លោក Tarek Mashhour និងអភិបាលក្រុង Puebla លោក Sergio Salomon មានគោលបំណងប្រែក្លាយរដ្ឋនេះ ទៅជាមជ្ឈមណ្ឌលដ៏ទំនើប និងសកម្ម សម្រាប់វិស័យឡានអគ្គិសនី នេះបើយោងតាមសេចក្តីថ្លែងការណ៍។

នាយកប្រតិបត្តិក្រុមហ៊ុន Audi លោក Gernot Doellner បាននិយាយកាលពីខែមីនាថា ក្រុមហ៊ុនផលិតឡានរបស់ខ្លួន កំពុងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រផលិតឡានអគ្គិសនី បើទោះបីជាប្រឈមនឹងបញ្ហានានាដ៏ដោយ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

Audi to invest $1 bln in electric vehicles projects in Mexico

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner