«TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » ជាប្រធានបទក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧

បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ ដំបងបានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើក ទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈៈរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ »នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤ ។

ក្នុងព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះក៏មានរៀបចំការដាក់តាំងបង្ហាញនូវពិព័រណ៍ស្នាដៃរបស់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន អង្គការសមាគមដៃគូនានាជាច្រើន។លោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានថ្លែងថា ទិវាអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ “ជាទិវាជាតិ”ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សនិស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងបន្ថែម អំពីសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ កម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។

សូមជម្រាបថា ខេត្តបាត់ដំបង មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈចំនួនបីទីតាំង។គិតចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១.៥
លាននាក់។គិតមកដល់ថ្ងៃនេះ គ្រឹះស្ថានទាំង៣បានទទួលសិស្សចុះឈ្មោះចូលរៀន សរុប ៥ ៣៧៩នាក់ ខណៈសិស្សបានប្រលងបញ្ចប់វគ្គទី១ មានចំ
នួន ៣៦៩នាក់។

ថ្លែងក្នុងពិធីទិវាជាតិលើកទី៧នេះ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា បច្ចុប្បន្ន TVET បាន និង កំពុងក្លាយទៅជាវិស័យមួយក្នុង ចំណោមវិស័យអាទិភាពផ្សេងទៀតដែលបានរួមចំណែកយ៉ាងសកម្មនូវក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ និង សីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាកម្មករជំនាញនិងអ្នកបច្ចេកទេស
ដែលអាចបំពេញតាមតម្រូវការកម្លាំងពលកម្ម នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និង អនាគត។

លោកអភិបាលរងខេត្តបាត់ដំបង បានបន្ថែមថាការលើកកម្ពស់ជំនាញ សមត្ថភាព និងផលិតភាព និង កិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅគ្រប់យុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយនានា ដើម្បីបន្តពង្រឹងភាពប្រ
កួតប្រជែងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបានកំណើនខ្ពស់ ដើម្បីបង្កើតការងារឲ្យកាន់តែប្រសើរ និងបង្កើននូវប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាន នូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយថាហេតុ៕
ដោយៈ អ៊ុក សំអាន ប.ប

ads banner