១០ប្រទេស ចូលរួមការប្រកួតកីឡាប៉ារ៉ាប៊ូលីងជ្រើសរើសជើងឯកកម្ពុជាបើកទូលាយឆ្នាំ២០២៤

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងការប្រកួតកីឡាប៉ារ៉ាប៊ូលីងជ្រើរើសជើងកម្ពុជាបើកទូលាយ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានប្រទេសក្នុងតំបន់អាស៊ីចូលរួមចំនួន១០ប្រទេសមានដូចជា៖ ថៃ ចិន ចិនហុងកុង ជប៉ុន កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី CZECH REPUBLIC ហ្វីលីនពីននិងកម្ពុជាម្ចាស់ផ្ទះ សរុបអត្តពលិកចូលរួមមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចំនួន១៤២នាក់ ។

នេះបើយោងតាមការបញ្ជាក់ពីលោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាបូលីងកម្ពុជាក្នុងសន្និសិទសារព័ត៌មាន នារសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ នៅអាគារមជ្ឈមណ្ឌលតេជោ សែន ។

លោក អគ្គលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនេះ បានរៀបចំឡើងមានគោលបំណងចំនួន៤ធំៗ គោលបំណងទី១.ផ្សព្វផ្សាយកីឡាប៊ូលីងនៅកម្ពុជា គោលបំណងទី២. បង្ហាញពីការត្រៀមខ្លួនរបស់អត្តពលិកកម្ពុជាយើងសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ ឆ្នាំ២០២៥ គោលបំណងទី៣. ជាការផ្សារភ្ជាប់មិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់អាស៊ី និងគោលបំណងទី៤. ជាការលើកទឹកចិត្តដល់កីឡាករកីឡាការិនីប៉ារ៉ាកម្ពុជាដែលមានសមត្ថភាពបានប្រកួតប្រជែងជាមួយកីឡាករបរទេស ដើម្បីបង្ហាញទេពកោសល្យ និងបានអភិវឌ្ឍខ្លួន។

អគ្គលេខាធិការរំពឹងថា ការប្រកួតអន្តរជាតិលើកដែលកម្ពុជារៀបចំលើកដំដូងមាន កីឡាករកីឡាការិនីប៉ារ៉ាកម្ពុជា នឹងអាចដណ្តើមានមេដាយកម្រិតណាមមួយជូនកម្ពុជាបានជាក់ជាមិនខាន ទោះបីកម្ពុជាការហ្វឹកហាត់មានរយៈពេលខ្លីក៏ដោយ ខណៈការវាយតម្លៃពីអ្នកជំនាញបូលីងអន្តរជាតិដែលចុះមកពិនិត្យថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងអភិវឌ្ឍសមត្ថភាពបានលឿន។

លោក យី សុភ័ក្រ្តា អគ្គលេខាធិការរង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជាលក្ខណៈអន្តរជាតិលើកដំបូងនេះ បានផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីប៉ារ៉ាកម្ពុជាបានដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣នៅប្រទេសថៃឆ្នាំ២០២៥ នៅពេលខាងមុខនេះ។

លោក បានចាត់ទុកការទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង គឺជាការបើកទំព័រថ្មីបង្ហាញពីប្រភេទកីឡាប៊ូលីងផ្សព្វផ្សាយដល់កីឡាករកីឡាការិនីមានពិការភាពវ័យក្មេងងាកមកលេងកីឡាប៊ូលីងដើម្បីហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនី ធឿន កញ្ញារ៉ា ដែលជាបេក្ខភាពមួយរូបត្រៀមចូលរួមប្រជែងតំណាងកម្ពុជា បានបង្ហាញការតាំងចិត្តប្រកួតឱ្យអស់ពីលទ្ធភាព ដើម្បីបង្ហាញាសមត្ថភាពថា ទោះបីពិការភាពក៏អាចលេងកីឡាប៊ូលីង និងមានលទ្ធភាពដណ្តើមមេដាយជូនកម្ពុជាដែរ។

សូមជម្រាប់ថា ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជ្រើរើសជើងកម្ពុជាបើកទូលាយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១នេះ មាន ១០ប្រទេសចូលរួម សម្រាប់កម្ពុជាមានកីឡាករកីឡាការិនីប៉ារ៉ាប៊ូលីង៨នាក់ចូលរួម ដែលការប្រកួតមានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner