កម្ពុជា-ឥណ្ឌា សម្ពោធតភ្ជាប់ជើងហោះហើរត្រង់ជាប្រវត្តិសាស្រ្ត ដោយធ្វើការហោះហើរ ៤ជើងក្នុង ១សប្តាហ៍

ភ្នំពេញ៖ កម្ពុជា និង ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ព្រមទាំងព្រមទាំងវិស័យ ឯកជនពាក់ព័ន្ធនានា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើការរៀបចំពិធីសម្ពោធជើងហោះហើរលើកទី១ ជាប្រវត្តិសាស្រ្ត លើការតភ្ជាប់ជើងហោះហើរត្រង់ រវាង កម្ពុជា និង សាសារធារណៈរដ្ឋឥណ្ឌា ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ និងធ្វើការហោះហើរចំនួន ៤ជើងក្នុងមួយសប្តាហ៍ ជារៀងរាល់ថ្ងៃចន្ទ៍ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីញូវដេលី តាមរយៈជើងហោះហើរ លេខK6 760 ដោយហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៦ និង៤៥ ហើយទៅកាន់រដ្ឋធានីញូវដេលី ដែលប្រើរយៈពេល ៤ម៉ោង និង ៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ AIR BUS 321 ។
យោងតាមតម្រូវការជាក់ស្តែងរបស់ផ្នែកទីផ្សារ ការហោះហើយរៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីញូវដេលី និងចាប់ផ្តើមពីចុងខែតុលា ឆ្នាំ២០២៤ នេះតទៅ ។

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិល បានចាត់ទុក ព្រឹត្តិការណ៍ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាការបើកទំព័រសករាជថ្មីមួយ ក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងវិស័យអាកាសចរណ៍ស៊ីវិលឥណ្ឌា ដែលនឹងនាំមកនូវអត្ថប្រយោជន៍ផ្លែផ្កា ជាច្រើនជូនដល់ប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ពុ កសិកម្ម ឧស្សាហកម្ម អប់រំសុខាភិបាល និងវិស័យសំខាន់ៗនានាជាច្រើនទៀត ។ ការបើកផ្លូវឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌានេះ ជាសក្ខីភាពមួយ បង្ហាញអំពីភាពជោគជ័យ ដ៏ត្រចះត្រចង់ក្នុងនយោយបាយអាកាសចរណ៍ស៊ីវិលផងដែរ ។
ឯកឧត្តម តឹក រ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ បានបញ្ជាក់ថា ឥណ្ឌា ជាប្រទេសមួយដែលមានទីផ្សារធំដែរបើធៀបទៅ និងទីផ្សារប្រទេសចិន មានប្រជាជនច្រើន ហើយនៅក្នុងនោះជនជាតិឥណ្ឌាជាអ្នកកាន់សាសនាហិណ្ឌូ ដែលមានអ្នកកាន់សាសនាជាង ៦០០ ទៅ ៧០០លាននាក់ ។ ហើយនៅកម្ពុជាយើង ជាប្រទេសដែលទទួលឥទ្ទិពលវប្បធម៌ឥណ្ឌា ប្រាសាទអង្គរ ដែលត្រូវបានគេស្គាល់ហើយថា ជាប្រាសាទសាសនាធំជាងគេនៅលើផែនដីនេះ។

ឯកឧត្តម បន្ថែមថា ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ជឿជាក់ថា អ្នកគោរពសាសនាខ្លាំងនិងធ្វើដំណើរមកផ្ទាល់ ដើម្បីមើលប្រាសាទអង្គរវត្តក៏ដូចជាធ្វើការបួងសួង គោរពទេវរបស់សាសនាហិណ្ឌូ ជារៀងរាល់ឆ្នាំ។ ដើម្បីឱ្យជើងហោះហើរនេះបានជោគជ័យ មិនមែនតែក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរតែម្នាក់ឯងទេ គឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងភ្នាក់ងារទេសចរណ៍ ទាំងអាជ្ញធរមានសមត្ថកិច្ច ក៏ដូចជាស្ថានទួតឥណ្ឌា ។ ឯកឧត្តម ចង់ឱ្យអ្នកដំណើរមកកាន់កម្ពុជា ធ្វើយ៉ាងឱ្យគេមានការចងចាំល្អៗពីប្រទេសយើង នៅពេលនោះគេនិង ត្រឡប់មកវិញទៀត កត្តាទាំងអស់នេះត្រូវការចូលរួមទាំងអស់គ្នា ដើម្បីឱ្យឧស្សាហកម្មទេសចរណ៍ ក៏ដូចជាឧស្សាហកម្មអាកាសចរណ៍ស៊ីវិល មានដំណើររីកចម្រើនទៅបាន ។

គួរបញ្ចាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងឆ្នាំ២០២៣ កម្ពុជា បានទទួលអ្នកដំណើរ តាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង ៥លាន១សែននាក់ កើនជាង ១១៥ភាគរយ ធៀបនិងរយៈពេល ១២ខែ នៅក្នុងឆ្នាំ២០២២ ដែលជាដំណាក់កាលងើបឡើងវិញពីវិបត្តិកូវីដ១៩ ។ ដោយឡែកនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជា បានទទួលអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២លាន៥សែននាក់ ពោលគឺមានការកើនឡើង ២២ភាគរយ ធៀបនិងអំឡុងពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែ ២លានមួយសែននាក់។ បច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន ៣១ ដែលកំពុងតភ្ជាប់ជើងហោះហើយឡើងវិញពីប្រទេសអាស៊ាន ចំនួន ៨ និងពីចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអេមីរ៉ាត់ អារ៉ាប់រួម ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner