កម្ពុជា-គុយបា សន្យាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ

ប្រមុខការទូតកម្ពុជា និង ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា Milena Caridad Zaldivar បានសន្យាពង្រឹងទំនាក់ទំនងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងបានឯកភាពគ្នាផងដែរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំង កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។

លោកជំទាវ ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់គុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំ។

#ams1minute

ads banner