គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ១៩នាក់
អត្ថបទដោយ៖
ឈឹម ទីណា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាល ១៩នាក់ ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៧លើក ស្លាប់ ៤នាក់ ធ្ងន់ ៨នាក់ ស្រាល ២នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ០នាក់ ធ្ងន់ ៤នាក់ ស្រាល ៣នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ស្រវឹង ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ២នាក់ កត្តាយាន ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ២នាក់ និងកត្តាផ្លូវ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។