ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ផ្ដល់អាវភ្លៀងជាងពីរពាន់អាវដល់អង្គភាពកងទ័ពចំនួន ១៣នៅក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកបាននាំយកអាវភ្លៀងចំនួន២ ២២៤អាវទៅផ្តល់ជូនបណ្តាអង្គភាពចំនួន១៣អង្គភាពនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃស្អែកគឺជាថ្ងៃទី២០ ខែមិថុនា គឺជាថ្ងៃខួបដែលសម្ដេចអគ្គមហាសេនាធិបតីហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានសម្រេចចិត្ត យ៉ាងត្រឹមត្រូវជាមួយនឹងមិត្តភក្តិបួននាក់ទៀតចេញស្វែងរកជំនួយពីប្រទេសជិតខាងហើយ បានកសាងកងកម្លាំងប្រដាប់អាវុធក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ។
ឯកឧត្តមបន្តថា អ្វីដែលយើងគ្រប់គ្នា ត្រូវចងចាំមិនភ្លេចគឺដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើន ទៅបាន លុះត្រាតែប្រទេសជាតិមានសុខសន្តិភាព ។ ប៉ុន្តែសុខសន្តិភាពរកបានដោយលំបាកខ្លាំងណាស់ ។ហេតុនេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបាន៕
ដោយ៖សុខ គឹមសៀន