យោងតាមរបាយការណ៍របស់ UNHCR ក្នុងឆ្នាំ២០២៣ មនុស្ស ១១០លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងពិភពលោក

ក្នុងនោះ ប្រមាណ ៥២% មានប្រភពមកពីប្រទេសចំនួនបី រួមមាន ស៊ីរី (៦,៥លាននាក់) អាហ្វហ្គានីស្ថាន (៦,១លាននាក់) និងអ៊ុយក្រែន (៥,៩លាននាក់)។

អ៊ីរ៉ង់ និងតួកគី មានជនភៀសខ្លួនទៅរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានប្រមាណ ៣,៤លាននាក់។ អាឡឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានជនភៀសខ្លួនទៅរស់នៅប្រមាណ ២,៥លាននាក់ ហើយប៉ាគីស្ថានឈរនៅចំណាត់ថ្នាក់លេខ៤ ដែលមានជនភៀសខ្លួនចំនួន ២,១លាននាក់ – Voronoi

#ams1minute

ads banner