គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៩នាក់។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ២នាក់ ធ្ងន់ ៤នាក់ ស្រាល ១នាក់ មិនគោរពសិទិ្ឋ ៣លើក ស្លាប់ ២នាក់ ធ្ងន់ ២នាក់ ស្រាល ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ធ្ងន់ ០នាក់ ស្រាល ០នាក់ ស្រវឹង ១លើក ស្លាប់ ៣នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ស្រាល០នាក់៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner