លោក គីម និងពូទីន បើកឡានដឹកគ្នា ម្នាក់ម្តង នៅកូរ៉េខាងជើង

ការបើកឡានដឹកគ្នាទៅវិញទៅមកគឺជាចំណុចលេចធ្លោមួយ ក្នុងចំណោមការស្វាគមន៍នានា អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី លោក ពូទីន នៅកូរ៉េខាងជើង នាពេលថ្មីៗនេះ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទើបបានចេញផ្សាយថា លោក ពូទីន បានបើកឡាន ដឹកលោក គីម ហើយក្រោយមក លោក គីម បានបើកឡានដឹកលោកពូទីន វិញម្តង។

គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចមិនធ្លាប់មានក្នុងពេល២៤ឆ្នាំ លើកនោះ ភាគីទាំងងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រថ្មី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិ សេដ្ឋកិច្ច និងនយោបាយ ក៏ប៉ុន្តែ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ ពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាដើម។

អំឡុងពេលមានវត្តមាននៅកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ លោក វ៉្លាឌីមៀ ពូទីន និង លោក គីម ជុង អ៊ុន ថែមទាំងបានចូលរួមទស្សនាការប្រគុំតន្ត្រីរួមគ្នា ទៀតផង។ លោកពូទីនបានផ្តល់ជាកាដូ រថយន្តមួយគ្រឿង ដល់លោក គីម ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner