បម្រែបម្រួលអាកាសធាតុគំរាមកំហែង ភាពចម្រុះនៃមេអំបៅ នៅអាល់បានី
បរទេស៖ អ្នកវិទ្យាសាស្ត្របានព្រមានថា បញ្ហាប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងដល់ហ្វូងសត្វមេអំបៅ ចំនួន៥៨ប្រភេទ ក្នុងចំណោម ២០៩ប្រភេទ របស់ប្រទេសអាល់បានី។
លោក Anila Paparisto អ្នកជំនាញខាងរោគសាស្ត្រ និងសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Tirana និយាយថា «មេអំបៅចំនួន ៤០ ភាគរយ នៅក្នុងប្រទេសអាល់បានី បានរងហានិភ័យខ្ពស់ ជាងមេអំបៅទាំងអស់ នៅតំបន់អឺរ៉ុប ទាំងមូល»។

ការសិក្សារបស់អ្នកជំនាញបានស្តីបន្ទោស លើសីតុណ្ហភាពក្តៅខ្លាំង រួមនឹងសកម្មភាពបាញ់ថ្នាំសម្លាប់សត្វល្អិត ជាមូលហេតុចម្បង នាំឲ្យមានការថយចុះសត្វមេអំបៅ នៅប្រទេសអាល់បានី។
ការធ្លាក់ចុះនៃមេអំបៅ ក៏ប៉ះពាល់ដល់ប្រភេទសត្វដទៃទៀត ផងដែរ។ លោក Paparisto បាននិយាយថា «វានឹងប៉ះពាល់ដល់ខ្សែសង្វាក់អាហារ និងជីវចម្រុះទាំងមូល ដែលមានសារៈសំខាន់សម្រាប់មនុស្ស»។

ដើម្បីជាការស្ទាបស្ទង់ពីបរិមាណមេអំបៅ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមនិស្សិត សិស្ស បានយកសំណាញ់ ដើរប្រមូលសត្វមេអំបៅ នៅប្លុកជម្រាលផ្កា នាភាគនិរតី នៃប្រទេសអាល់បានី ជាប្រទេសស្ថិតលើឧបទ្វីប បាល់កង់ ក្នុងតំបន់អឺរ៉ុប អាគ្នេយ៍ មួយនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
