មន្ត្រីគយ និងនគរបាលជំនាញបានចុះធ្វើការផ្សព្វផ្សាយ​ដល់​អាជីវករអំពីភាពខុសគ្នារវាងទំនិញមានពន្ធនិងទំនិញគេចពន្ធ

បន្ទាយមានជ័យ៖ មន្ត្រីគយ និងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានចុះផ្សព្វផ្សាយដល់ម្ចាស់ហាង​លក់​ទំនិញនិងអ្នកប្រើប្រាស់អំពីភាពខុសគ្នារវាង​ទំនិញ​មានពន្ធ​និងទំនិញគេចពន្ធ ប្រយោជន៍ទប់ស្កាត់ការលួច​នាំ​ចូលទំនិញគេចពន្ធ ។​ការផ្សព្វផ្សាយនេះបានធ្វើឡើងកាល​ពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមហាងធំៗ រួមមាន ហាងលក់ទំនិញ ហាងលក់ទូរសព្ទដៃនានាក្នុងទី​រួមខេត្ត។

ក្នុងសកម្មភាពផ្សព្វផ្សាយមន្ត្រីគយនិង នគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចខេត្តបានចែកនូវខិត្តបណ្ណពន្យល់ដើម្បីបញ្ជ្រាប​ការយល់​ដឹងជាសាធារណៈជនដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់ អំពីភាពខុសគ្នា រវាងទំនិញមានពន្ធ និង​ទំនិញគេចពន្ធ ក្នុងន័យ ការពារ​សិទ្ធិ និងផល​ប្រយោជន៍​ស្របច្បាប់របស់អ្នកចែកចាយ និងអ្នកប្រើប្រាស់ ដើម្បីបញ្ជៀស​ការចូលរួមប្រព្រឹត្តបទល្មើស​សេដ្ឋកិច្ច​ដោយមិនដឹងខ្លួន។ ជាពិសេសនាំបាត់ចំណូលពន្ធគយក៏ដូចការបាត់ចំណូលថវិកាជាតិផងដែរ ។

ខិតបណ្ណបានបញ្ជាក់ថា ទី១.ទំនិញមានពន្ធមាន មាន​បង្កាន់ដៃពន្ធ,មានបិទលតាប័ត្រសម្រាប់រថយន្ត  និងមាន​បិទតែមប្រ៍, អាករ ហើយសម្រាប់ផលិតផលមានបិតត្រា​ពន្ធគយ។ទី២.ទំនិញគេចពន្ធរួមមានគ្មានបង្កាន់ដៃពន្ធ ,គ្មានបិទលតាប័ត្រ​សម្រាប់​រថយន្ត ,គ្មានបិទ តែមប្រ៍អាករ សម្រាប់ផលិតផលគឺមានបិតត្រាគយជាដើម។

ខិតបណ្ណក៏បានបង្ហាញពីទោសទណ្ឌផងដែរ ចំពោះការ​គេចវេស ការក្លែងបន្លំនិងការប្រើប្រាស់ឯកសារក្លែង​ក្លាយ​ជាដើម៕

ដោយ ៖គៀន ច័ន្ទហ៊ីន

ads banner