មូលនិធិ Singapore International Foundation សម្ពោធវេទិការួមគ្នា​ដំបូងក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយផោ្តតលើផលប៉ះពាល់ចំពោះទឹកដែលបណ្តាលមកពីបម្រែ​បម្រួល​អាកាសធាតុ

(ភ្នំពេញ)៖ មូលនិធិ Singapore International Foundation (SIF) សហការជាមួយ World Economic Forum នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដាក់សម្ពោធជាផ្លូវការនូវវេទិកាពហុភាគីក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ ដោយផ្តោតចំបងលើបញ្ហានានាដែលទាក់ទងនឹងទឹក SEAPAW គឺជាវេទិកាដំបូងគេបង្អស់នៅក្នុងតំបន់ផ្តោតលើការពង្រឹងភាពធន់នៃទឹក ដែលជាវិធីសាស្រ្តមួយសម្រាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ។

SEAPAW ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងកិច្ចសន្ទនាដែលរៀបចំដោយ SIF, World Economic Forum រួមជាមួយនិង Global Commission on the Economics of Water (GCEW)។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងស្របនឹងកម្មវិធី Singapore International Water Week 2024 ។ គោលបំណងរបស់គម្រោង SEAPAW គឺស្របតាមគោលការណ៍រួមដែល GCEW បានធ្វើការអំពាវនាវ – ការសហការជាធ្លុង និងកសាងការការពារធនធានទឹកសម្រាប់ពេល​អនាគត​ប្រកបដោយសមធម៍ និងនិរន្តរភាព។

ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី Mr. Tharman Shanmugaratnam ជាសហប្រធាននៃ GCEW ហើយក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ World Economic Forum’s Board of Trustees បានសង្កត់ធ្ងន់លើការគ្រប់គ្រងតម្រូវការសម្រាប់ការប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពនៅគ្រប់វិស័យក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីការធ្វើស្រែចំការ រហូតដល់ផលិតកម្មថ្នាក់ខ្ពស់ ដោយលើកឡើងពីភាពងាយរងគ្រោះដែលកំពុងកើនឡើងនៅក្នុងតំបន់ទាក់ទងនឹងកង្វះខាតទឹក និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោកស្រី Neo Gim Huay ជានាយកគ្រប់គ្រង មជ្ឈមណ្ឌលធម្មជាតិ និងអាកាសធាតុ មកពី World Economic Forum បានមានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រអាកាសធាតុដ៏រឹងមាំត្រូវតែរួមបញ្ចូលយុទ្ធសាស្រ្តការពារទឹក ដើម្បីពង្រឹងភាពធន់នៃជីវកម្ម និងធានាថា ជីវិត និងជីវភាពរស់នៅ មានភាពប្រសើរឡើង។ ដោយឡែក ប្រមាណជា៩០% នៃព្រឹត្តិការណ៍ប៉ះពាល់អាកាសធាតុនានាមានការទាក់ទងនឹងទឹក។ ប្រសិនបើយើងអាចការពារធនធានទឹករបស់យើងបាន យើងក៏នឹងអាចកាត់ស្តារឡើងវិញ ហើយបន្ថយនូវគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុបានប្រសើរជាងមុនដែរ។ World Economic Forum មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយមូលនិធិ Singapore International Foundation ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ក្នុងការបន្សាំខ្លួន និងបង្កើនភាពធន់របស់សហគមន៍តាមរយៈការថែក្សាធនធានទឹក”។

លោកសាស្ត្រាចារ្យ Khoo Teng Chye ប្រធាន SEAPAW បានមានប្រសាសន៍ថា៖ “វិបត្តិទឹកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងការប្រែប្រួលអាកាសធាតុ ហើយបណ្តាប្រទេសទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាមួយនេះ។ SEAPAW ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីកៀរគរភាគីពាក់ព័ន្ធនានា និងប្រើប្រាស់គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកការវិនិយោគ ការប្រើប្រាស់ ការកំណត់ភាពធន និងនិរន្តរភាពនៃទឹក។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាត្រួសត្រាយផ្លូវនៅក្នុងតំបន់នេះ ខ្ញុំបានប្តេជ្ញាចិត្តក្នុងការដឹកនាំ និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់អនាគត​ប្រកបដោយសមភាព រួមបញ្ចូល និងការពារផលប៉ះពាល់ដែលទាក់ទងនឹងបរិស្ថាន​នាពេលអនាគត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner