សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយ
(សៀមរាប)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ រយៈពេល ១ថ្ងៃ នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសមភាពថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។
ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសន្និបាតនេះ គឺបូកសរុប និងវាយតម្លៃលើ លទ្ធផលការងាររបស់ គ.ជ.ប ក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បើទោះបីជាការបោះឆ្នោតទាំងនេះ ទទួលបានលទ្ធផលជោគជ័យយ៉ាងណាក៏ដោយ ក៏ គ.ជ.ប យល់ឃើញថា នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវតែចូលរួមចំណែកដោះស្រាយ ដោយត្រូវស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានា ។ ដូច្នេះ អង្គសន្និបាតចូលរួមពិភាក្សាឱ្យបានផុលផុស ដោយលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ផ្តល់ជាយោបល់ ឬលើកជាសំណូមពរ ឬអនុសាសន៍ ទៅតាមប្រធានបទនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ ការបោះឆ្នោតខាងមុខទៀតឱ្យកាន់តែប្រសើរឡើងថែមទៀត ។
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។
ខាងក្រោមនេះ គឺជាលទ្ធផលទាំងស្រុង នៃសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ៕
ប្រភព ៖ គ ជ ប