ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្ត ចំនួន ៨រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជាអភិបាលខេត្ត ចំនួន ៨រូប ។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលបានឡាយព្រះហស្សលេខានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ការផ្ទេរមុខតំណែងអភិបាលខេត្តរួមមាន៖ ១. ឯកឧត្ដម គួច ចំរើន មកជាអភិបាលខេត្តកណ្ដាល, ២. ឯកឧត្ដម វ៊ី សំណាង មកជាអភិបាលខេត្តតាកែវ, ៣. ឯកឧត្ដម ជាម ច័ន្ទសោភ័ណ មកជាអភិបាលខេត្តកំពង់ស្ពឺ និង៤. ឯកឧត្ដម ប៉ែន សុសល្យ មកជាអភិបាលខេត្តត្បូងឃ្មុំ ។

ចំពោះការតែងតាំងមុខតំណែងជាអភិបាលខេត្តថ្មីរួមមាន៖ ៥. ឯកឧត្ដម ម៉ាង ស៊ីណេត ជាអភិបាលខេត្តព្រះសីហនុ, ៦. ឯកឧត្ដម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្ដរមានជ័យ, ៧. ឯកឧត្ដម នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ និង ៨. ឯកឧត្ដម សរ សុពុត្រា ជាអភិបាលខេត្តស្ទឹងត្រែង ។

ដោយឡែកឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តស្ទឹងត្រែង ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម គង់ សោភ័ណ ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តកណ្តាល ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner