ឆេះរោងចក្រផលិតអាគុយនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស២០នាក់

សេអ៊ូល៖ កាលពីថ្ងៃចន្ទ មានមនុស្ស ចំនួន ២២នាក់បានស្លាប់ ក្នុងពេលភ្លើងឆាបឆេះរោងចក្រផលិតអាគុយមួយកន្លែង នៅប្រទេសកូរ៉េខាងត្បូង ហើយវាត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយរោងចក្រ ដ៏អាក្រក់បំផុតពុំធ្លាប់មាន នៅក្នុងប្រទេស អំឡុងរយៈពេលជាច្រើនឆ្នាំ។

អ្នកពន្លត់អគ្គីភ័យបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្នុងពេលកើតហេតុ មានមនុស្សជាង១០០នាក់ ធ្វើការនៅក្នុងរោងចក្រ។ ដំបូងឡើយ កម្មករបានឮការផ្ទុះ ជាបន្តបន្ទាប់ ពីជាន់ទី ២ ជាកន្លែងដែលអាគុយលីចូម អ៊ីយ៉ុង កំពុងត្រូវបានត្រួតពិនិត្យ និងវេចខ្ចប់។ ភ្លើងបានរាលដាលយ៉ាងលឿនបំផុត ជាមួយនឹងផ្សែងពុលយ៉ាងសន្ធោសន្ធៅយ៉ាងពេញទំហឹង ដល់កម្មករនៅទីនោះ។ អាជ្ញាធរសន្និដ្ឋានថា ជនរងគ្រោះស្រូបផ្សែងពុល ក្នុងរយៈពេលដ៏ខ្លី បណ្តាលលឲ្យស្លាប់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទៅមើលកន្លែងកើតមានគ្រោះមហន្តរាយ។ លោកបានបញ្ជាឲ្យអាជ្ញាធរ ពិនិត្យរោងចក្រស្រដៀងគ្នានេះ ដែលកំពុងគ្រប់គ្រងសារធាតុគីមី និងចាត់វិធានការការពារកុំឲ្យគ្រោះថ្នាក់បែបនេះកើតឡើង ម្តងទៀត។

កូរ៉េខាងត្បូងគឺជាប្រទេសផលិតអាគុយដ៏ធំមួយលើពិភពលោក រួមមានទាំងការផលិតអាគុយ សម្រាប់ឡានអគ្គិសនី ឬ EV រួមមានទាំង សម្រាប់ក្រុមហ៊ុនអាមេរិក Tesla ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner