ព្រះមហាក្សត្រតែងតាំងអភិបាលខេត្តថ្មីចំនួន ៨រូប (Video Inside)

ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងអភិបាលខេត្តថ្មី ៨រូប ខណៈអតីតអភិបាលខេត្ត៤រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តថ្មីទាំង៨រូប ដែលត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងតាមព្រះរាជក្រឹត្យថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ រួមមាន

លោក វ៉ី សំណាង ត្រូវបានផ្ទេរចេញពីតួនាទីជាអភិបាលខេត្តកំពង់ស្ពឺ និងត្រូវបានតែងតាំងជា «អភិបាលខេត្តតាកែវ»។

លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តត្បូងឃ្មុំ និងត្រូវបានតែងតាំងជា « អភិបាលខេត្តកំពង់ស្ពឺ»។

លោក គួច ចំរើន ត្រូវបានផ្ទេរពីចេញពីតួនាទីជាអភិបាលខេត្តព្រះសីហនុ និងត្រូវបានតែងតាំងជា «អភិបាលខេត្តកណ្តាល»។

យោងតាមព្រះរាជក្រឹត្យ, អភិបាលខេត្តព្រះសីហនុត្រូវបានត្រាស់បង្គាប់តែងតាំងដល់ លោក ម៉ាង ស៊ីណេត។ ចំណែកអភិបាលខេត្តស្ទឹងត្រែង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែង តាំង លោក សរ សុពុត្រា និង អភិបាលខេត្តឧត្តរមានជ័យ គឺត្រូវបានត្រាស់បង្គាប់តែងតាំង លោក មាន ចាន់យ៉ាដា។

ដោយឡែក អតីតអភិបាលខេត្តចំនួន៤រូបផ្សេងទៀត ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

មន្ត្រីទាំងបួនដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនោះ រួមមានលោក គង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្តាល, លោក ស្វាយ សំអាង អតីតអភិបាលខេត្តស្ទឹងត្រែង, លោក ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ និងលោក អ៊ូច ភា អតីតអភិបាលខេត្តតាកែវ។

ads banner