ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវខេត្តកណ្តាល, រាជធានីភ្នំពេញ និងកំពង់ស្ពឺ ទប់ស្កាត់ការបំពានដី (Video Inside)

ការឃើញមនុស្សមួយចំនួន បានធ្វើសកម្មភាពរំលោភយកដីចំណីព្រែកត្នោត និងទំនប់អាងទឹក ៧មករា បានប្រញាប់ឱ្យក្រសួងធនធានទឹកអំពាវនាវរដ្ឋបាលខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកិច្ចសហការទប់ស្កាត់។

ក្រសួងធនធានទឹកក្នុងសេចក្តីជូនដំណឹងថ្ងៃទី២៥មិថុនា បានសរសេរថា «ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលពុំមានបុគ្គលណាមួយ អាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ»។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើអ្នកធ្វើសកម្មភាពរំលោភយកដីចំណីព្រែកត្នោត និងទំនប់អាងទឹក ៧មករានោះ គឺមនុស្សមកពីប្រភពណាឡើយ។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យ ដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ដល់១០លានរៀល»។

ads banner