ម្ចាស់មេដាយសំរឹទ្ធ កីឡាបញ្ចសិលាស៊ីហ្គេម ឆ្នាំ២០២៣ គុណ វណ្ណនីតា រំពឹងភាគរយខ្ពស់ឈ្នះមេដាយជូនកម្ពុជា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ កីឡាការិនីម្ចាស់មេដាយសំរឹទ្ធបញ្ចសិលាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គុណ វណ្ណនីតា បានសម្រេចចិត្តចូលរួមក្នុងការប្រកួតគុនជម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ ។

គុណ វណ្ណនីតា បាននិយាយថា ការផ្លាស់ប្តូរពីបញ្ចសិលាមកកាន់គុនចម្រុះនេះ វាហាក់ដូចជាប្លែក ប៉ុន្តែវាមិនមានបញ្ហាជាឧបសគ្គនោះទេ សម្រាប់ការប្រកួត។ ព្រោះប្រភេទកីឡាប្រយុទ្ធ នា ងធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះមានការ៉ាតេ និងបញ្ចសិលាជាដើម។

កីឡាការិនី កីឡាប្រយុទ្ធដែលធ្លាប់ឈ្នះមេដាយពីការប្រកួតកម្រិតជាតិនិងអន្តរជាតិ គុណ វណ្ណនីតា បានអះអាងទៀតថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាងមានក្តីសង្ឈឹមខ្ពស់នឹងមានលទ្ធភាពដណ្តើមបានមេដាយជូនជាតិ ប៉ុន្តែមេដាយនោះ នាងមិនហ៊ានសន្យាថា ជាមេដាយកម្រិតណាមួយឡើយ ។ ការរំពឹងយ៉ាងមានជំនឿខ្ពស់បែបនេះ ដោយសារតែប្រភេទទម្ងន់ ដែលនាងប្រកួត ជាកីឡាការិនីគីឡូធំ ពុំសូវមានប្រទេសច្រើនចូលរួម ជាឱកាសនាងក្រសោបបានមេដាយ។

ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កីឡាបញ្ចសិលារូបនេះមានអាយុ២០ឆ្នាំ បានចូលហ្វឹកហាត់កីឡាចាប់តាំងពីអាយុ១២ឆ្នាំ ។ កីឡាដំបូងគេ ដែលនាង ប្រឡូកមុនគេ គឺកីឡាការ៉ាតេដូ ធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឺទ្ធជាង១០គ្រឿងជាមេដាយកម្រិតថ្នាក់ជាតិ ។ លុះដល់អាយុ ១៩ឆ្នាំ នាងបានផ្លាស់ប្តូរមកហ្វឹកហាត់កីឡាបញ្ចសិលាវិញ គឺព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាងដណ្តើមបានមេដាយសំរឹទ្ធជូនជាតិ ខណៈដែលការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្តីសង្ឈឹមឈ្នះមេដាយជូនជាតិគឺមានភាគរយខ្ពស់សម្រាប់នាង ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner