អ៊ុយក្រែនបណ្តេញមេបញ្ជាការជាន់ខ្ពស់ម្នាក់ទៀត ក្នុងរង្វង់ពេលមានសង្គ្រាម (Video Inside)

មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានធ្វើទស្សនកិច្ចស្ងាត់ៗ ដើម្បីលើកទឹកចិត្តស្មារតីទាហាន កំពុងប្រយុទ្ធនៅក្នុងសមរភូមិដូណេតស៍។ នៅទីនោះឧត្តមសេនីយ៍យោធាម្នាក់ ត្រូវបានលោកហ្សេឡិនស្គី ដកតំណែងចោលពីមេបញ្ជាការដឹកនាំការប្រយុទ្ធ ដោយសារតែមានការចោទថា បានធ្វើឱ្យទាហានក្រោមបង្គាប់ស្លាប់អស់ជាច្រើន។
អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានការណ៍រៀបចំខ្លួនសាជាថ្មីឡើងវិញ ដើម្បីបើកយុទ្ធនាការវាយប្រហាររុស្ស៊ីដណ្តើមយកទឹកដីវិញ។ បើទំនាស់រវាងមេបញ្ជាការ និងកងទ័ព ត្រូវគេឃើញតែងកើតមានជាញឹកញាប់ តើអ៊ុយក្រែននឹងត្រូវដោះស្រាយបញ្ហានេះ ដោយរបៀបណា? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner