នាយទាហានជំនាញហិរញ្ញវត្ថុ ចំនួន ១១០នាក់ បានចូលរួម សិក្ខាសាលា ស្ដីពីការបើកប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈ

(ខេត្តបាត់ដំបង)៖ កម្មសិក្សាការី ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយអំពីវិធាន និងនីតិវិធីលម្អិត នៃការទូទាត់ត្រង់ ចំពោះប្រាក់ជាអត្ថប្រយោជន៍នានាចូលក្នុងករណីបៀវត្ស របស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ ។ ស្វែងយល់ អំពីបទពិសោធន៍ កិច្ចការគន្លឹះ និងបញ្ហាប្រឈមនានា ចែករំលែក ដោយស្ថាប័នពាក់ព័ន្ធ ជួបប្រទះ សម្រាប់ជាមូលដ្ឋាន ក្នុងការជំរុញអនុវត្តនៅតាម ស្ថាប័ន្នសាមីផ្ទាល់ ។ និង ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមឲ្យបានរួចរាល់ ដើម្បីប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តកិច្ចការនេះ ស្របតាមការណែនាំ ដែលបានកំណត់ក្នុងអនុក្រឹត្យ និងសារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលទើបត្រូវបានដាក់ចេញ ឲ្យអនុវត្តនាពេលថ្មីៗនេះ ។

លោកឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិញ្ញវត្ថុ ក្រសួងការពារជាតិ បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្ដីពីការបើកផ្ដល់ប្រាក់អត្ថប្រយោជន៍ របស់មន្ត្រីសាធារណៈដោយបង្វែរត្រង់ចូលគណនីបៀវត្តរបស់មន្ត្រីសាធារណៈនិងផ្សព្វផ្សាយគោលការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្តបាត់ដំបង ចំនួនពីថ្ងៃ គឺថ្ងៃទី ២៦-២៧ ខែមិថុនា ដែលមានកម្មសិក្សាការី ចូលរួមរៀនសូត្រចំនួន ១១០នាក់ ។

លោកឧត្តមសេនីយ៍ទោ គឹម សុណារ៉ា បន្តថា សិក្ខាសាលា ស្ដីពីការបើកផ្ដល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈ ដោយបង្វែរត្រង់ចូលគណនីបៀរវត្ស និងផ្សព្វផ្សាយគោលការណ៍ណែនាំដីពិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជាឱកាសដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង ជូននាយទាហានជំនាញហិរញ្ញវត្ថុ មកពីបណ្ដាស្ថាប័ន កងឯកភាពនានា ចំណុះកងយោធពលខេមរភូមិន្ទ ។

លោកឧត្តមសេនីយ៍ត្រី កែវ រស់ នាយករងនាយកដ្ឋានហិរញ្ញវត្ថុក្រសួងការពារជាតិ ព្រមទាំងបណ្ដាវាគ្មិនជាច្រើនរូបទៀត បានលើកឡើង ដោយផ្តោតពីប្រធានបទពាក់ព័ន្ធនឹងគោលការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាសមិទ្ធផលថ្មីមួយទៀត ក្រោមក្របខ័ណ្ឌនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ គឺ ” គណនេយ្យភាព សមិទ្ធកម្ម” ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner