គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធមីទ្ទីងខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
កំពង់ឆ្នាំង ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២៤)នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមន្រ្តី សមាជិកសមាជិកាគណបក្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គូសបញ្ជាក់ពីប្រវត្តិ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ។
ចំណែកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តាំផ្ញើ ដល់សមាជិកបក្សទាំងអស់ សូមគោរពឱ្យបាននូវលក្ខន្តិកៈ និងគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានទិសដៅតែមួយដូចគ្នា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជនដើម្បីសុខសន្តិភាព ស្ថិរភាពនិងសេក្តីសុខរបស់ប្រជាជន។
តំណាងអង្គមិទ្ទីងបានប្តេជ្ញាចិត្ត ប្រឆាំងដាច់ខាតរាល់ទង្វើអមិត្តមួយចំនួនដែលព្យាយាមចិញ្ចឹមចិត្តផ្តួលរលំរាជរដ្ឋាភិបាលស្រប
ច្បាប់ដែលកើតឡើងពីការបាះឆ្នោតដែលចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋនិងបានប្រកាសគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគាំទ្រគម្រោងព្រែកជីកព្រែកហ្វូណន តេជោ៕
ដោយ៖សុខ គឹមសៀន