ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេដោយឈរលេខ១ នៅ SS4 ត្រៀមប្រណាំង SS5 បន្តទៀត

(ថៃ)៖ ការប្រណាំងរថយន្ត Off-Road Magnificent Ten 2024 បានចាប់ផ្តើមប្រកួតថ្ងៃទី២ ត្រូវប្រណាំង ៣ផ្លូវ គឺទីSS 4 ទីSS 5 និងទី SS 6 ។

តាមការបញ្ជាក់របស់លោក ឈិន ឈុំសីហា ប្រធានក្រុមដឹកនាំ បានឱ្យដឹងថា ក្រុមរថយន្ត Off-Road កម្ពុជា បានចាប់ផ្តើមធ្វើបានល្អ ឈរលេខ១ នៅ SS4 ដោយធ្វើត្រឹមថេរៈវេលា ០៨នាទី ៣៥វិនាទី និង៥៩ភាគរយ សម្រាប់ដំណាក់កាលទី១ ក្នុងថ្ងៃទី២នេះ។ លោក បន្តថា បន្ទាប់ពីក្រុមកម្ពុជា ធ្វើបានកាន់តែល្អពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ត្រូវបានក្រុមខ្លាំងៗមានចាប់អារម្មណ៍ តាមដានពីសកម្មភាពរថយន្ត Off-Road កម្ពុជា គ្រឿងម៉ាស៊ីន និងបច្ចេកទេសប្រណាំង។ ដូច្នេះ យើងត្រូវបង្កើនការប្រុងប្រយ័ត្នអោយខ្ពស់ ទាំងក្រុមការងារ ក្រុមព័ត៌មាន និងក្រុមបច្ចេកទេស ដើម្បីពង្រឹងឡើងវិញនូវចនុចខ្វះខាតមួយចំនួន ត្រៀមរៀបចំ ប្រណាំង នៅ SS-5 បន្តទៀត។ នេះជាការបញ្ជាក់របស់លោក ឈិន ឈុំសីហា ។

គួររម្លឹកថា ព្រឹត្តការណ៍អន្តរជាតិធំថ្មីៗនេះ ក្រុមរថយន្ត Off-Road កម្ពុជា បានសាងសមិទ្ធផលល្អៗច្រើន ធ្វើអោយកីឡាករបរទេស តាមដានមើលគុណភាពបច្ចេកទេសកីឡាករ និងរថយន្តរបស់កម្ពុជា និងចាត់ទុកកម្ពុជា គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេ ដោយមិនអាចមើលរំលងបាន ដូចកាលពីពេលមុនទៀតឡើយ។ ដោយក្នុងនោះកីឡាករ ព្រំ រស្មី ដណ្តើមបានលេខ៣ នៅខាណម ខេត្តសូរ៉ាត់ថានី និងកីឡាករ វង្សគឹមហួត ដណ្តើមបានលេខ១ នៅខេត្តត្រាត ប្រទេសថៃ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024នេះ គឺត្រូវប្រកួត៨ដំណាក់កាល គឺថ្ងៃទី២៨ ប្រកួត៣ដំណាក់កាល ថ្ងៃទី២៩ ត្រូវបន្តប្រកួត ៣ដំណាក់កាល និងថ្ងៃទី៣០ប្រកួត ២ដំណាក់កាលបញ្ចប់ ៕

អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner