៦ខែរកចំណូលជាង ២៤លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរ (Video Inside)

ការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារ។

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងប្រាក់ចំណូលបានថ្លែងថា តួលេខនេះមានការកើនឡើងជាង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មានដដែលថ្ងៃទី១កក្កដា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែមកនេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ មានចំនួន ៥២ម៉ឺន ១ពាន់ ៩៥០នាក់ ដោយរកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន ៧ពាន់ ៦៩៥ម៉ឺនដុល្លារ។

ads banner