សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញាតឱ្យក្រុមប្រឹក្សាភិបាល​សមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរដឹកនាំដោយលោកជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា ការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញនា​ព្រឹកថ្ងៃ​ទី២ ខែកក្កដា ឆ្នាំ២០២៤ ។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់បច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំឬ ៦ ​អាណត្តិមកហើយ ។ សមាគមសិល្បករខ្មែរ បានចូលរួម​ដល់ការលើកកម្ពស់ តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សា​ឱ្យបាន នូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនី​តំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។

សមាគមសិល្បករខ្មែរ បានកៀរគរសប្បុរសជន និងអ្នកមាន​លទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាព យុវសិល្បករ ឱ្យបង្កើតនូវស្នាដៃ​សិល្បៈថ្មីៗ ។

ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាព​សម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner