គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែកក្កដា បណ្តាលឱ្យមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាល ១២នាក់
អត្ថបទដោយ៖
ឈឹម ទីណា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងបួសធ្ងន់ស្រាលចំនួន ១២នាក់ ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក ស្លាប់ ៥នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ២នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់ ០នាក់ធ្ងន់ ៣នាក់ ស្រាល ០នាក់ និងស្រវឹង ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ១នាក់ ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។