គម្រោងស្តារប្រឡាយមេស្តៅកោង ប្រវែងជាងបួនគីឡូម៉ែត្រ សម្រេចបានជិតពាក់កណ្ដាលផែនការ

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុង​ដំណើរ​ការស្តារប្រឡាយមេស្តៅកោង នៅ​ឃុំ​ស្តៅកោង​ ស្រុកបាភ្នំ ខេត្តព្រៃវែងដែលមានប្រវែងជាង៤,៦គីឡូ​ម៉ែត្រ​និងសំណង់សិល្បការ្យជាច្រើនទៀត ។

គម្រោងស្តារប្រឡាយមេស្តៅកោងគ្របដណ្ដប់លើឃុំចំនួនពីរនៃស្រុកបាភ្នំខេត្តព្រៃវែង។មន្រ្តីក្រសួងធនធានទឹក​និង​ឧតុនិយម បានឱ្យដឹងថា ការងារសំខាន់ៗ របស់គម្រោង​មានដូចជា ស្តារប្រឡាយមេប្រវែង ៤៦៥០ម៉ែត្រនិងសំណង់​សិល្បការ្យចំនួន ១៤កន្លែង។គិតមកដល់ថ្ងៃទី២ ខែកក្កដា វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេស្តៅកោងសម្រេចបាន ប្រមាណ៤៥ភាគរយនៃផែនការ។
គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៨០ហិកតា និងរដូវប្រាំង​ចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២០គ្រួសារ។

នៅថ្ងៃទី២ ខែកក្កដាលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន​វិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំមន្ត្រី ជំនាញនាយកដ្ឋាននិងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តព្រៃវែងអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេ ស្តៅកោង។ក្នុងឱកាសនេះលោកប្រធាននាយកដ្ឋានបានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុក ដាក់លើ​គុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋាន​បច្ចេកទេស៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner