រដ្ឋលេខាធិការក្រសួងការបរទេស ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានសហការជាមួយមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំ «កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមប្រមាណជាង៤០រូប ដែលជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត និងវិស័យឯកជនមួយចំនួន នៅកម្ពុជា។

ឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាកិច្ចពិភាក្សាតុមូលនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់អំពីសារសំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការពិភាក្សាបានផ្តោតសំខាន់លើ (១) ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ ព្រមទាំងបញ្ហាប្រឈមនានា (២) យុទ្ធសាស្ត្រវិនិយោគរបស់កម្ពុជាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង (iii) ការពិនិត្យលើករណីសិក្សាពីប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់ចំណុចខ្លាំង និងកាលានុវត្តភាពក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner