អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នៅក្នុងខេត្តកោះកុង គ្រោងដាក់ប្រើប្រាស់នៅចុងខែសីហា (Video Inside)

មន្ត្រីអាកាសចរស៊ីវិលកម្ពុជាបានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នៅក្នុងខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាលើកដំបូង នៅចុងខែសីហា ឆ្នាំ២០២៤។

មន្ត្រីនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ត្រូវបានគេដកស្រង់សម្តី ដែលប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកនៅថ្ងៃទី២កក្កដាថា គំរោងហោះហើរនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០មិថុនា ដែលបានស្នើសុំដាក់ដំណើរការការហោះហើរជាដំបូង នូវកម្រិតក្នុងស្រុក និងឈានជាបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម និងកម្រិតធំ ជាលក្ខណៈអន្តរជាតិនាពេលខាងមុខ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គឺជាការបណ្តាក់ទុន របស់ក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ នៃដំណាក់កាលទី១។

អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បានដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។

ads banner